ព្រឹត្តិការណ៍

កូរ៉េខាងត្បូង -អាមេរិក សម្រេចផ្អាកធ្វើសមយុទ្ធដែនអាកាស ដើម្បីបន្ដការទូតជាមួយកូរ៉េខាងជើង

សេអ៊ូល៖ ប្រមុខការពារជាតិនៃប្រទេសទាំងពីរបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ឈប់សមយុទ្ធអាកាសរួមបញ្ចូលគ្នានៅរដូវរងារដើម្បីគាំទ្រដល់ការទូត ដែលកំពុងបន្តជាមួយប្រទេសកូរ៉េខាងជើង។

រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo និងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រកាសសេចក្តីសម្រេចចិត្តនៅទីក្រុងបាងកក នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន – បូក (ADMM-Plus) ។

សម្ព័ន្ធមិត្តបានគ្រោងធ្វើសមយុទ្ធអាកាសរួមគ្នារបស់ពួកគេនៅចុងខែនេះ ដែលមានឈ្មោះថាព្រឹត្តិការណ៍ហ្វឹកហាត់ហោះហើររួមគ្នាដែលជាការបង្វឹកផ្នែកខាងក្រោយនៃការធ្វើសមយុទ្ធនៅរដូវរងារដែលមានរហស្សនាមថា Vigilant Ace ដូចកាលពីឆ្នាំមុនបានគាំទ្រការទូតជាមួយកូរ៉េខាងជើង៕ដោយ ឈូក បូរ៉ា

Most Popular

To Top