មើលពីភពផែនដីអាចមិនដឹងនោះទេ ប៉ុន្តែបរិយាកាសនៃព្រះអាទិត្យមានកម្ដៅក្ដៅជាងស្រទាប់ខាងក្រៅនៃព្រះអាទិត្យរាប់រយដងឯណោះ។ វាគឺជាចម្ងល់មួយដែលអ្នកវិទ្យាសាស្ត្រចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងរកចម្លើយ នៃហេតុភេទដ៏ចម្លែកនេះ ហើយពេលនេះប្រហែលជារកចម្លើយបានហើយ។

ពីមុនមកអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថាប្លាស្មានៃព្រះអាទិត្យដែលគេឲ្យឈ្មោះថា Spicules ដែលបាញ់ចេញពីស្នូលខាងក្នុងព្រះអាទិត្យ ជាមូលហេតុដែលនាំឲ្យបរិយាកាសខាងក្រៅមានកម្ដៅក្ដៅជាង ហើយជាលើកដំបូងគេបានឃើញផ្ទាល់នូវដំណើរការនេះ។ ការប្រទះឃើញថ្មីបង្ហាញថា ពេលដែលដែនម៉ាញេទិចនៅលើស្រទាប់ក្រៅព្រះអាទិត្យ មានចលនា វាបង្កើតបានជា Spicules។

ថាមពលនៃដែនម៉ាញេទិចត្រូវបានបម្លែងទៅជាថាមពលនៃកម្ដៅ ដែលក្រោយមកត្រូវផ្ទេរទៅ Spicules និងរុញឡើងទៅដល់ក្រូម៉ូស្វែរ ទៅកាន់ស្រទាប់ក្រៅបំផុតនៃស្រទាប់បរិយាកាសព្រះអាទិត្យ ដែលគេឲ្យឈ្មោះថា Corona។
គេប្រទះឃើញដំណើរការនេះ គឺតាមរយៈការប្រើប្រាស់នូវតេឡេស្កុបមាន Resolution កម្រិតខ្ពស់ ដែលស្ថិតនៅមន្ទីរអង្កេតតារាសាស្ត្រ Big Bear Solar Obervatory៕
