ព្រឹត្តិការណ៍

ប្រទេសជប៉ុនកំពុងតែ ស្វែងរកមេដាយ ដ៏ច្រើនមួយក្នុងនាម ជាប្រទេសម្ចាស់ផ្ទះអូឡាំពិក

តូក្យូ៖បណ្តាប្រទេសដែលជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកជាធម្មតាទទួលបានមេដាយដ៏ច្រើនដ់ម្បីជំរុញដោយអ្នកគាំទ្រអបអរសាទរ និងអត្ថប្រយោជន៍ក្នុងនាមម្ចាស់ផ្ទះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


លោក Mitsugi Ogata ក៏បាននាំមកនូវលទ្ធភាពផ្ទុយគ្នាផងដែរនូវ”គុណវិបត្តិនៅតាមផ្ទះ” ។ លោក Ogataត្រូវបានតែងតាំងជាអនុប្រធានគណៈប្រតិភូជប៉ុនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយដែលបានណែនាំជាមួយលោក Tsuyoshi Fukui នឹងដឹកនាំគណៈប្រតិភូ។


តាមរយៈអ្នកបកប្រែផ្ទាល់មាត់លោក Ogata មានប្រសាសន៍ថា យើងចាំបាច់ត្រូវតែប្រកួតដើម្បីផលប្រយោជន៏ក្នុងផ្ទះ ប៉ុន្តែក៏ត្រូវលុបចោលនូវគុណវិបត្តិផ្ទះដែលយើងមានផងដែរ ដោយសារតែយើងនៅផ្ទះវាមានសម្ពាធ និងការរំពឹងទុកច្រើន។ យើងត្រូវតែជំនះលើបញ្ហានេះហើយបង្វែរការអបអរសាទរទៅជាថាមពលរបស់យើងផ្ទាល់។


ប្រទេសជប៉ុនមានគោលដៅខ្ពស់ណាស់ដោយអាចដណ្តើមបានមេដាយមាសចំនួន៣០គ្រឿង កាលពី ៣ ឆ្នាំមុននៅទីក្រុង Rio de Janeiro ឈ្នះបានតែត្រឹម ១២គ្រឿងទេ ។ អ្វីដែលល្អបំផុតគឺ ១៦ ឆ្នាំគឺនៅឆ្នាំ ២០០៤ នៅទីក្រុងអាតែន និងនៅឆ្នាំ ១៩៦៤ ។


អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកជប៉ុន និងជាអតីតកីឡាករវាយកូនបាល់អាជីពបានមានប្រសាសន៍ថា ប្រសិនបើយើងអាចរៀបចំបរិស្ថានបានខ្ញុំជឿជាក់ថា លទ្ធផលនឹងកើតឡើង ។ អំណាចរបស់ប្រទេសជប៉ុន គឺនិយាយអំពីការធ្វើការជាក្រុម។


ប្រទេសអេស្បាញត្រូវបានជំរុញនៅឆ្នាំ ១៩៩២ នៅទីក្រុងបាសេឡូណា អង់គ្លេសទទួលបានការលោតផ្លោះនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ ២០១២ ហើយចិនក៏ធ្វើដូចគ្នានៅឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top