ព្រឹត្តិការណ៍

អាមេរិក៖ ការវះកាត់ប្តូរក្រលៀនទៅអោយអ្នកជំងឺខុស នៅមន្ទីរពេទ្យ ញូជឺស៊ី

បរទេស៖ ក្រុមមន្រ្តីបាននិយាយថា មន្ទីរពេទ្យញូវជឺស៊ី បានផ្តល់ក្រលៀនដល់អ្នកជំងឺខុស។ ការប្តូរសរីរាង្គត្រូវបានបម្រុងទុកសម្រាប់មនុស្សម្នាក់ទៀតដែលមានឈ្មោះដូចគ្នា និងមានអាយុប្រហាក់ប្រហែលគ្នា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ខាងមន្ទីរពេទ្យ Virtua Our Lady of Lourdes នៅទីក្រុង Camden បាននិយាយថា អ្នកជំងឺទាំងពីរនាក់បានទទួលការវះកាត់ប្តូរសរីរាង្គហើយកំពុងដំណើរការល្អ។

កំហុសនេះត្រូវបានគេរកឃើញមួយថ្ងៃបន្ទាប់ពីនីតិវិធីវះកាត់។ មន្ទីរពេទ្យហៅវាថាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក។

អនុប្រធាននាយកប្រតិបត្តិនិងជាប្រធានគ្លីនិកនៅឯមន្ទីរពេទ្យ Virtua Health បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កំហុសនៃកម្រិតនេះគឺកម្រណាស់” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top