បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ជាថ្មីម្តងទៀតបានលើកឡើង ពីលទ្ធភាពនៃកិច្ចព្រមព្រៀងរីកសាយភាយ នុយក្លេអ៊ែរ រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយអះអាងថា រុស្ស៊ីនិងចិន ពិតជាចង់បានកិច្ចព្រមព្រៀងនេះ ប៉ុន្តែអាមេរិក ហាក់ដូចជា មិនចង់បាននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ជាមួយអគ្គលេខាធិការអង្គការ ណាតូលោក Jens Stoltenberg លោក ដូណាល់ ត្រាំ បាននិយាយថា « ដូចកាលពី ២ សប្តាហ៍មុន រុស្ស៊ីចង់ធ្វើកិច្ចព្រមព្រៀងយ៉ាងខ្លាំងលើការគ្រប់គ្រងអាវុធ និងនុយក្លេអ៊ែរ។ ហើយនោះជាការឆ្លាតវៃ។ យើងក៏ដូច្នេះដែរ។ យើងគិតថាវាជារឿងល្អ»។
លោក ត្រាំ បានបន្ថែមថាកិច្ចព្រមព្រៀង នេះអាចពាក់ព័ន្ធនឹងប្រទេសចិន តាំងពីពេលចាប់ផ្តើម ឬក្រុងប៉េកាំងនឹងត្រូវបាននាំយកមក នៅពេលក្រោយ។ លោកក៏បានប្រាប់អ្នកយកព័ត៌មាន ផងដែរថា អ្នកការទូតចិនបានសម្តែង នូវការអន្ទះអន្ទែងចំពោះកិច្ចព្រមព្រៀងបែបនេះ ក្នុងកំឡុងពេលចរចា ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកបានធ្វើដូចគ្នានៅ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី កាណាដា លោក Justin Trudeau និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលជាផ្នែកទាំងអស់នៃកិច្ចប្រជុំ កំពូលណាតូ ដែលធ្វើឡើងនៅទីក្រុងឡុងដ៍ ក្នុងសប្តាហ៍នេះ៕ ប្រែសម្រួលៈ ណៃ តុលា