ព្រឹត្តិការណ៍

ប៉ាគីស្ថាន នឹងសងបំណុលជាង ៩៣លានដុល្លារ ទៅឱ្យអតីតសហភាពសូវៀត

មូស្គូ៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ពីពិធីចុះហត្ថលេខាថា ប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយសំណង និងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុទៅវិញទៅមកលើប្រតិបត្តិការរបស់អតីតសហភាពសូវៀត ដោយប៉ាគីស្ថាន នឹងសងសំណងទៅឱ្យរុស្ស៊ីសរុប ៩៣,៥លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយភាគីរុស្ស៊ីគឺអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Sergey Storchak ចំណែកភាគីប៉ាគីស្ថាន គឺមានឯកអគ្គរដ្ឋទូត Qazi Khalilullah ។

ការសងបំណុលនេះ តាមសេចក្តីរាយការណ៍នឹងធ្វើឱ្យរុស្ស៊ីអាចវិនិយោគប្រហែល ៨ លានដុល្លារលើវិស័យផ្សេងៗគ្នានៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងឧស្សាហកម្មថាមពល និងដែកថែប។

សូមជម្រាបថា នៅទសវត្សឆ្នាំ ១៩៨០ សហភាពសូវៀតបាននាំចូលពីវាយនភ័ណ្ឌពីប្រទេសប៉ាគីស្ថាន និងផលិតផលផ្សេងទៀត ហើយបានបើកគណនីធនាគារពីរនៅក្នុងធនាគារជាតិប៉ាគីស្ថាន (NBP) សម្រាប់គោលបំណងទាំងនេះ។ ដោយសារតែការដួលរលំនៃសហភាពសូវៀត អ្នកនាំចេញប៉ាគីស្ថានមួយចំនួននៅតែមិនបង់ប្រាក់សម្រាប់ទំនិញរបស់ពួកគេ។ នៅឆ្នាំ ១៩៩៦ តុលាការកំពូល Sindh បានកំណត់ការផ្ទេរមូលនិធិពីគណនីធនាគាររុស្ស៊ីរបស់ NPB ។
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top