វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោនបានឲ្យដឹងកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក មិនដែលដកជម្រើសយោធាចេញពីតុនៅពេល ដែលទាក់ទងជាមួយកូរ៉េខាងជើង និងបានបង្ហាញការអត់ធ្មត់មិនឆ្លើយតបរាល់ការបង្កហេតុរបស់កូរ៉េខាងជើងនោះទេ។

លោក Heino Klinck ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ីបូព៌ាក៏បានព្រមានផងដែរថាខណៈមន្ទីរប៉ង់តាហ្គោនបានផ្តល់កន្លែង សម្រាប់ក្រសួងការបរទេសប្រើការទូត ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលប្រហែលជាមិនមាននោះទេ។

ការអត្ថាធិប្បាយបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានគំរាមចាត់វិធានការដែលត្រូវគ្នាភ្លាមៗប្រសិនបើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាប្រឆាំងនឹងខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងនៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក អាចចាប់ផ្តើមសកម្មភាពយោធាប្រសិនបើចាំបាច់៕ដោយ ឈូក បីរ៉ា

