ព្រឹត្តិការណ៍

ឥណ្ឌាប្រកាស Free Wifi នៅទីសាធារណៈ តែការសិក្សាថា ប្រជាជនឥណ្ឌាភាគច្រើនប្រើ អ៊ិនធ័រណិតមើលរូបភាពអាសអាភាស

ញូដេលី៖ លោក Arvind Kejriwal ប្រធានរដ្ឋដេលីបាននិយាយនៅថ្ងៃពុធថា អ្នករស់នៅទីក្រុងនឹងទទួលបាន សេវាអ៊ិនធ័រណិតសាធារណៈឥតគិតថ្លៃ ឬ Free Wi-Fi នៅប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏ដោយ មានការលើកឡើងដែលឆ្លុះបញ្ចាំងតាមរយៈការសិក្សាបានបង្ហាញថា ប្រជាជនឥណ្ឌាភាគច្រើនប្រើវ៉ាយហ្វាយឥតគិតថ្លៃ ដើម្បីតែរីករាយនឹងរូបភាពអាសអាភាស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលគណបក្ស Aam Aadmi ដែលកំពុងកាន់អំណាចរបស់ទីក្រុងបានសន្យាថានឹងផ្តល់សេវា WiFi ឥតគិតថ្លៃនៅក្នុងទីក្រុង អំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួនកាលពី ៥ ឆ្នាំមុន ហើយនៅពេលដែលទីក្រុងត្រូវបានរៀបចំសម្រាប់ការបោះឆ្នោតសភានៅក្នុងរយៈពេលបីខែ ប័ណ្ណប្រកាសបានសួរអំពីអ្វីដែលបានកើតឡើងចំពោះការសន្យាផ្តល់ WiFi ឥតគិតថ្លៃ។

ទីតាំងមានសេវាអ៊ិនធ័រណិតជិត ១១.០០០ កន្លែង នឹងត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋ នៅតាមទីសាធារណៈដូចជាចំណតឡានក្រុង និងផ្សារ ដែល ១០០ កន្លែងដំបូង ហើយ១០០កន្លែងនេះ នឹងត្រូវដាក់សម្ពោធនៅថ្ងៃទី ១៦ ធ្នូ។

សូមជម្រាបថា ថ្ងៃទី៤ ខែធ្នូនេះគឺជាខួបលើកទី ៧ នៃការរំលោភសេពសន្ថវៈ និងឃាតកម្មដ៏សាហាវលើស្ត្រីម្នាក់នៅលើឡានក្រុង កាលពីឆ្នាំ ២០១២ ។ ក្រោយមកនាងបានទទួលមរណភាពដោយសារការរងរបួសធ្ងន់ ហើយការស្លាប់នេះ បានបង្កឱ្យមានកំហឹងទូទាំងប្រទេសចំពោះសន្តិសុខរបស់ស្ត្រីនៅតាមទីសាធារណៈ។

រដ្ឋាភិបាលទីក្រុងបានបញ្ជាក់ម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសុវត្ថិភាពស្ត្រីជាមួយនឹងវិធានការនានារួមទាំងការដំឡើងកាមេរ៉ា CCTVs នៅទូទាំងទីក្រុងផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top