ព្រឹត្តិការណ៍

នាវាមុជទឹកថ្មី៩គ្រឿង តម្លៃជាង២២ពាន់លានដុល្លារ ដែលអាមេរិកទើបធ្វើការបញ្ជាទិញ

បរទេស:CNNចេញផ្សាយកាលពីថ្ងៃអង្គារទី៣ខែធ្នូបានសរសេរថាកងកម្លាំងកងទ័ពជើងទឹកអាមេរិកបានប្រកាសថាខ្លួនទើបតែបានទទួលបានរង្វាន់ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតាមរយៈកញ្ចប់ប្រាក់ដល់ទៅ២២ពាន់លានដុល្លារក្នុងការបញ្ជាទិញនាវាមុជទឹកប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុតចំនួនដល់ទៅ៩គ្រឿង។

កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹកវាយប្រហារប្រភេទvigirna classដែលដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីប្រមុខកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកបានព្រមានអំពីការបង្កើនកម្លាំងនៃកងនាវាចរចិនដ៏ធំមួយនិងបញ្ជាក់ពីបញ្ហារបស់គាត់អំពីកង្វះនាវាមុជទឹកមិនគ្រប់គ្រាន់ដើម្បីទប់ទល់។

លោក Carl Schuster អតីតនាយកប្រតិបត្ដិនៅមជ្ឈមណ្ឌលស៊ើបការណ៍រួមរបស់បញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថាកិច្ចព្រមព្រៀងនេះគឺជាការឆ្លើយតបចុងក្រោយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះការកើនឡើងនូវកម្លាំងយោធានិងសកម្មភាពឈ្លានពានរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top