ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តី វៀតណាម ស្នើឱ្យយោធារក្សា ការប្រុងប្រយ័ត្ន និងការពារ អធិបតេយ្យភាព បូរណភាពទឹក ដីជាពិសេស នៅសមុទ្រ

ហាណូយ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក កាលពីថ្ងៃច័ន្ទបានកោតសរសើរ ការអនុវត្ត ការងាររបស់ ក្រសួងការពារជាតិពេញមួយឆ្នាំ ក្នុងការផ្តល់ដំបូន្មាន ជាយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋ លើបញ្ហាទាក់ទងនឹងយោធា ក៏ដូចជាដោះស្រាយប្រកប ដោយប្រសិទ្ធភាព នូវកាលៈទេសៈផ្សេងៗ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេដឹកនាំរូបនេះបាននិយាយថា នៅពេលដែលពិភពលោក ចូលក្នុងបដិវត្តឧស្សាហកម្មទី ៤ ប្រទេសត្រូវតែធានាឱ្យបាននូវការការពារ ដ៏ល្អបំផុតពីការវាយប្រហារ តាមអ៊ិនធឺរណែត ធ្វើអោយប្រសើរឡើងនូវសមត្ថភាព ប្រយុទ្ធរបស់ខ្លួននៅក្នុងវិស័យនេះ។

ថ្លែងសុន្ទរកថាសន្និសីទនយោបាយ យោធានៅហាណូយ ដើម្បីពិនិត្យមើល ការអនុវត្តភារកិច្ចការពារជាតិយោធា សម្រាប់ឆ្នាំ ២០១៩ និងកំណត់ទិសដៅ សម្រាប់ឆ្នាំ ២០២០ មេដឹកនាំរូបនេះក៏បាននិយាយតាម រយៈការដោះស្រាយជាមួយការវិវឌ្ឍន៍ ដ៏ស្មុគស្មាញជាពិសេសនៅ សមុទ្រខាងកើត (ដែលត្រូវបានគេស្គាល់ជាអន្តរជាតិ ថាសមុទ្រចិនខាងត្បូង ) កាលពីដើមឆ្នាំនេះ យោធាបានបង្ហាញ ការទទួលខុសត្រូវនិងភាពរសើប ក្នុងការវាយតម្លៃស្ថានភាព។

នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យយោធារក្សាការប្រុងប្រយ័ត្ន ធ្វើបច្ចុប្បន្នភាព សកម្ម និងព្យាករណ៍ស្ថានភាព ដើម្បីផ្តល់យោបល់ ឱ្យបានទាន់ពេល វេលាដល់បក្ស និងរដ្ឋ ធានាការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីជាពិសេសនៅ សមុទ្រ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top