ព្រឹត្តិការណ៍

របាយការណ៍៖ កងទ័ពអាមេរិក គ្រោងធ្វើ សមយុទ្ធធំបំផុត នៅអឺរ៉ុប ក្រោយ សង្គ្រាមត្រជាក់

បរទេស៖ នៅឆ្នាំក្រោយយោធា សហរដ្ឋអាមេរិកគ្រោង នឹងធ្វើសមយុទ្ធធំបំផុត របស់ខ្លួននៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់។ នេះបើតាមការបញ្ជាក់ របស់ឧត្តមសេនីយ៍ទោ Barre Seguin អគ្គសេនាធិការរង សម្រាប់ការងារ យុទ្ធសាស្រ្តទីស្នាក់ការកំពូល Allied Powers Europe ត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Seguin បាននិយាយថា នៅក្នុងសមយុទ្ធដែល បានគ្រោងធ្វើសម្រាប់ខែមេសា និងឧសភា កងទ័ពអាមេរិក ប្រហែល ២ ម៉ឺននាក់នឹង ត្រូវបញ្ជូនទៅអឺរ៉ុប ហើយថាយើងមិនបានបង្ហាញសមត្ថភាពនេះក្នុងការពង្រឹង យ៉ាងឆាប់រហ័សពីទស្សន វិស័យអាត្លង់ទិក រយៈពេល ២៥ ឆ្នាំទេ។

លោកបានទទូចថា ការធ្វើសមយុទ្ធបែបនេះពិតជាបង្ហាញពីសាមគ្គីភាពអាត្លង់ទិកនិងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ។

ផ្នែកខ្លះនៃល្បែង សង្គ្រាមគឺ កងទ័ពសហរដ្ឋអាមេរិក វាយតម្លៃសមត្ថភាព របស់ខ្លួនក្នុងការដឹកជញ្ជូន ទាហានរបស់ខ្លួននៅឯក្រៅប្រទេស ទៅប្រទេសប៊ែលហ្សិក និងហូល្លង់ ក៏ដូចជាទៅកាន់ ផ្នែកខាងកើត របស់ណាតូតាមរយៈប្រទេស អាល្លឺម៉ង់និងប៉ូឡូញ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top