ព្រឹត្តិការណ៍

បាញ់ប្រហារគ្នាជាង១ម៉ោង នៅក្រុងញូវយ៉ក ស្លាប់៦នាក់ មានប៉ូលីសម្នាក់ផង

បរទេស:នៅថ្ងៃពុធទី១១ខែធ្នូនេះ មន្រ្តីក្នុងតំបន់បាននិយាយថាមនុស្ស ៦នាក់ រួមទាំងមន្រ្តីប៉ូលីសម្នាក់និងជនសង្ស័យ២នាក់ ត្រូវបានសម្លាប់អំឡុងការបាញ់ប្រហារ រយៈពេលមួយម៉ោងនៅជាយក្រុងញូវយ៉កដែលស្ថិតនៅមិនឆ្ងាយ ពីរូបសំណាកសេរីភាពឡើយ។

លោក Michael Kelly អធិការនគរបាលក្រុងជេស៊ី បានប្រាប់អ្នកយកព័ត៌មានថាមន្ត្រីរបស់យើងត្រូវបានស្ថិតនៅក្នុងស្ថានភាពមមាញឹកអស់ រយៈពេលជាច្រើនម៉ោង ក្នុងហេតុការណ៍នេះ។លោក Kelly បានបន្ថែមទៀតថា ក្រៅពីមន្រ្តីនិងជនសង្ស័យជនស៊ីវិល៣នាក់ ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុនេះ។ គេបានដឹងទៀតដែរថាវាបានចាប់ផ្តើមចាប់ពីកណ្តាលថ្ងៃត្រង់នៅទីបញ្ចុះសពមួយហើយបានបញ្ចប់ នៅក្នុងហាងមួយកន្លែងក្បែរនោះ។

មកដល់ពេលនេះនៅមិនទាន់មានមូលហេតុច្បាស់លាស់ ណាមួយត្រូវបានអះអាង សម្រាប់ការបាញ់សម្លាប់នេះទេហើយលោក Kelly បាននិយាយថាអ្នកស្លាប់ទាំង៥ នាក់ត្រូវបានរកឃើញនៅខាងក្នុងហាង ចំណែកឯប៉ូលីស២នាក់ទៀតបានទទួលរងរបួស៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top