ព្រឹត្តិការណ៍

ជប៉ុន គំរាមយកចំណាត់ថ្នាក់លេខ១ របស់កូរ៉េខាងត្បូង ក្នុងទីផ្សារគ្រឿងសំអាងនាំចូលទៅចិន

តូក្យូ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនកំពុងគំរាមយកចំណាត់ថ្នាក់លេខ ១ របស់កូរ៉េខាងត្បូង នៅក្នុងទីផ្សារគ្រឿងសំអាង ដែលនាំចូលពីប្រទេសចិននៅឆ្នាំនេះ។

ក្រុមហ៊ុនជប៉ុនមាន ២៥,២ ភាគរយនៃគ្រឿងសំអាង ដែលនាំចូលទៅប្រទេសចិន ក្នុងចន្លោះពីខែមករា ដល់ខែតុលា ដែលបិទគម្លាតរវាងគូប្រជែងរបស់កូរ៉េខាងត្បូង ដែលមានចំណែកទីផ្សារ ២៥.៥ ភាគរយ នេះបើយោងតាមអ្នកតាមដានឧស្សាហកម្ម IHS Global Trade Atlas ។

ប្រទេសបារាំងឈរនៅលំដាប់ទី ៣ ដែលស្មើនឹង ១៨.៧ ភាគរយនៃទីផ្សារសម្រស់នាំចូលសរុប បន្ទាប់មកសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ប្រទេសបារាំង បានរក្សាចំណាត់ថ្នាក់លេខ ១ នៅក្នុងទីផ្សារគ្រឿងសំអាង នាំចូលរបស់ចិនរហូតដល់ឆ្នាំ ២០១៥ ដោយមានចំណែកទីផ្សារ ២៨,៦ ភាគរយ។ កូរ៉េខាងត្បូង បានវ៉ាបារាំងនៅឆ្នាំ ២០១៦ និងបានរក្សាស្ថានភាពនេះអស់រយៈពេល ៣ ឆ្នាំ។

អ្នកតាមដានឧស្សាហកម្មបាននិយាយថាការនាំចូល ផលិតផលគ្រឿងសំអាងបរទេសរបស់ប្រទេសចិន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៣១,៧ ភាគរយស្មើនឹង ៩,៦៧ ពាន់លានដុល្លារអាមេរិក។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនលើស ១០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ៕ដោយ ឈូក បូរ៉ា

Most Popular

To Top