ព្រឹត្តិការណ៍

ប៉ាគីស្ថាន៖ មេធាវីមួយក្រុម ចូលអុកឡុកគ្រូពេទ្យក្នុងមន្ទីរពេទ្យ បណ្តាលឱ្យអ្នកជំងឺ ៤នាក់ស្លាប់

ញូដេលី៖ អ្នកជំងឺចំនួន ៤ នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ បន្ទាប់ពីមេធាវីមួយក្រុម បានចូលទៅអុកឡុកបន្ទប់សង្គ្រោះបន្ទាន់។ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវទុកចោលដោយគ្មានការយកចិត្តទុកដាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេធាវីជាច្រើនដែលកាន់ដំបង បានបង្ខំឱ្យបើកទ្វារវិទ្យាស្ថាននៃជំងឺបេះដូង Punjab (PIC) នៅទីក្រុងឡាហ័រ ហើយបានបិទច្រកចូល និងចេញចូលរបស់មន្ទីរពេទ្យ។ ប៉ូលីសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងទៅវាយបំបែកពួកគេ (មេធាវី និងគ្រូពេទ្យ)។

នៅក្នុងវីដេអូដែលផ្សាយលើបណ្តាញសង្គមពីប្រទេសប៉ាគីស្ថាន គឺគេអាចមើលឃើញថា ក្រុមមេធាវីកំពុងចូលទៅក្នុងមាត់ទ្វារមន្ទីរពេទ្យ និងវាយប្រហារទៅលើគ្រូពេទ្យ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ គឺមេធាវីបានតវ៉ាប្រឆាំងនឹងវីឌីអូដែលវេជ្ជបណ្ឌិតបានចោទប្រកាន់ថា មេធាវីកំពុងដាក់សម្ពាធលើប៉ូលីសអោយចាប់គាត់ទៅមន្ទីរឃុំឃាំង ដោយមិនផ្តល់មេធាវីជាមួយនឹងការព្យាបាលជាអាទិភាព។

ខ្សែវីដេអូជាសំនួរបង្ហាញពីវេជ្ជបណ្ឌិតដែលជាសមាជិកសមាគមគ្រូពេទ្យវ័យក្មេងនិយាយថា ក្រុមមេធាវីមួយក្រុមបាន បង្ខំឲ្យប៉ូលីសធ្វើការចោទប្រកាន់លើរូបគាត់ក្រោមផ្នែកទី ៧ នៃច្បាប់ប្រឆាំងអំពើភេរវកម្មឆ្នាំ ១៩៩៧។ ទោះយ៉ាងណានៅពេលនោះ គឺប៉ូលីសបានបដិសេធ ហើយ មេធាវីបានជំរុញឱ្យប៉ូលីសកសាងសំណុំរឿងមួយចំនួនដើម្បី “គេចពីភាពអាម៉ាស់” ។ វីដេអូនេះត្រូវបានគេមើលឃើញថាជាការប្រមាថរបស់មេធាវី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top