ព្រឹត្តិការណ៍

អ្នកវិទ្យាសាស្រ្តសាំងហ្គាពួរ ប្រើពន្លឺព្រះអាទិត្យសិប្បនិម្មិត ដើម្បីបំលែងប្លាស្ទិច

សាំងហ្គាពួរ៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានបង្កើតនូវវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថានដោយប្រើពន្លឺព្រះអាទិត្យសិប្បនិម្មិត ដើម្បីបំលែងប្លាស្ទិច ទៅជាសារធាតុគីមីក្នុងករបង្កើតថាមពល ខណៈប្រទេសនានានៅទូទាំងពិភពលោក ប្រយុទ្ធកាត់បន្ថយកាកសំណល់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។


បរិមាណប្លាស្ទិកដ៏ច្រើន បានប្រមូលផ្តុំគ្នានៅលើដី ហើយត្រូវបានគេបោះចោលនៅលើសមុទ្រទូទាំងពិភពលោក ជាពិសេសប្រជាជាតិអាស៊ីប្រឈមនឹងការរិះគន់ ចំពោះការខកខានក្នុងការដោះស្រាយបញ្ហា។ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសឹង្ហបូរីនិយាយថា ពួកគេបានបំលែងប្លាស្ទិចទៅជា “ អាស៊ីតអាសេទិក” អាចត្រូវបានប្រើនៅក្នុងរោងចក្រថាមពល ដើម្បីផលិតអគ្គិសនីដោយប្រើកាតាលីករមិនបំផ្លាញបរិស្ថាន និងមិនចំណាយថវិកាច្រើន។


នៅក្នុងការពិសោធន៍មន្ទីរពិសោធន៍ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងណានយ៉ាងបានលាយប្លាស្ទិច ជាមួយសារធាតុគីមីដើម្បីបង្កើតជាដំណោះស្រាយ បន្ទាប់មកអាចត្រូវបានបំបែកដោយពន្លឺព្រះអាទិត្យសិប្បនិម្មិត។


ប្លាស្ទិចត្រូវបានរលាយក្នុងរយៈពេល៥មួយថ្ងៃ ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ដំណើរការនេះអាចត្រូវបានអនុវត្ត នាពេលអនាគតក្រោមពន្លឺព្រះអាទិត្យពិតប្រាកដ។ លោកSoo Han Sen ដឹកនាំគម្រោងស្រាវជ្រាវរយៈពេល ២ ឆ្នាំ និងមកពីសាលាវិទ្យាសាស្ត្ររូបវិទ្យា និងគណិតវិទ្យារបស់NTUបានមានប្រសាសន៍ថា យើងអាចប្រែក្លាយប្លាស្ទិកដែលពិតជាបំពុលមហាសមុទ្រទៅជាសារធាតុគីមីដែលមានប្រយោជន៍៕ដោយ៖លី ភីលីព

Most Popular

To Top