ព្រឹត្តិការណ៍

ជប៉ុន និងអារ៉ាប់ប៊ីសាអូឌីត ពង្រីកកិច្ចព្រមព្រៀង ស្តុកប្រេងឆៅអូគីណាវ៉ា

តូក្យូ៖ ក្រុមហ៊ុនប្រេងជប៉ុនហ្គាស និងលោហធាតុជាតិ (JOGMEC) បានបន្តកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតសម្រាប់ការស្តុកប្រេងឆៅ នៅលើកោះអូគីណាវ៉ារយៈពេល៣ឆ្នាំទៀតយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។


យោងតាមកិច្ចព្រមព្រៀង JOGMEC ជួលរថយន្តស្តុកប្រេងឆៅជាតិចំនួន ១៣ នៅលើកោះភាគនិរតីនៃប្រទេសជប៉ុនដល់អារ៉ាប៊ីសាអូឌីត ដោយអនុញ្ញាតឲ្យក្រុមប្រេង រក្សាទុកប្រេងឆៅប្រហែល ១,៣ លានគីឡួសម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ។ ជាថ្នូរនឹងការផ្តល់កន្លែងផ្ទុកឥតគិតថ្លៃដល់អារ៉ាប៊ីសាអូឌីតជប៉ុន ទទួលបានការទាមទារជាអាទិភាព លើស្តុកប្រេងក្នុងគ្រាអាសន្ន។


JOGMEC បាននិយាយថា កិច្ចព្រមព្រៀងជួលធុង បានដំណើរការតាំងពីឆ្នាំ ២០១០ ហើយត្រូវបានបន្តជាថ្មីរៀងរាល់ ៣ ឆ្នាំម្តង។ JOGMEC បានបន្ថែមថា វារួមចំណែកដល់សន្តិសុខថាមពលនៅក្នុងប្រទេសជប៉ុននិងពង្រឹងទំនាក់ទំនង ជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតដែលផ្គត់ផ្គង់ច្រើនជាង ១ ភាគ ៣ នៃការនាំចូលប្រេងឆៅ របស់ជប៉ុន៕ដោយ៖លី ភីលីព

Most Popular

To Top