ព្រឹត្តិការណ៍

ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត ជាប់ជ័យលាភី ជាឆ្នេរស្រស់ស្អាតដាច់គេ

ព្រះសីហនុ៖ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩នេះ ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត នាក្រុងកោះរ៉ុង បានជាប់ជ័យលាភីជាឆ្នេរស្រស់ស្អាតដាច់គេ ខណៈគណៈកម្មាធិការជាតិគ្រប់គ្រង តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រកាសថា ឆ្នេរកោះឋានសួគ៌ ចូលរួមថែរក្សាដោយក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីតប៊ូត កម្ពុជា (G.T.V.C, SPEED BOAT, CAMBODIA) និងឆ្នេរសុខសាន្ត ចូលរួមថែរក្សាដោយក្រុមហ៊ុន រ៉ូយ៉ាល់ស៊េនកោះរ៉ុងរីស៊ត នាក្រុងកោះរ៉ុង ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអបអរសាទរ ចំពោះជ័យលាភី នៃចលនាប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ ដែលរៀបចំ និងប្រកាសដោយគណៈកម្មាធិការជាតិគ្រប់គ្រង តំបន់ឆ្នេរសមុទ្រកម្ពុជា៕

Most Popular

To Top