ព្រឹត្តិការណ៍

ភ័ស្តុតាងនៃភពយក្សមួយ ធ្វើដំណើរជុំវិញផ្កាយតឿដែលស្លាប់ ត្រូវរកឃើញជាលើកដំបូង

ភពមានរាងដូចយក្សនេផូន ដើរលើគន្លងផ្កាយតឿ ពណ៌សមានអាយុកាល ២,០០០ ឆ្នាំពន្លឺផ្តល់នូវភស្ដុតាងដំបូង ដែលអាចឲ្យភពផែនដីអាចរួចផុតពីការស្លាប់ របស់ចង្កោមផ្កាយរបស់វាបើ យោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។


រហូតមកដល់ពេលនេះមិនមានឧទាហរណ៍ណាមួយ នៃភពផែនដីដែលបានរួចរស់ជីវិតពីការផ្លាស់ប្តូររបស់ផ្កាយទៅផ្កាយតឿពណ៌ស ហើយបន្សល់ទុកនូវក្តីសង្ឃឹមតិចតួចសម្រាប់អនាគតនៃភពផែនដីរបស់យើង។


ក្រុមតារាវិទូនិយាយថា ភស្ដុតាងសម្រាប់ភពឆ្ងាយគឺកើតចេញពីទម្រង់ឌីសឧស្ម័នដែលបង្កើតចេញពីបរិយាកាសហួតរបស់វា។ ភពដែលមានរាងដូចនេផូនត្រូវបានគេរកឃើញថា ត្រូវបានគេគិតថាមានទំហំធំជាងផ្កាយតឿពណ៌សដែលមានទំហំប៉ុនផែនដី។ ភពយក្សមួយនេះធ្វើដំណើរជុំវិញផ្កាយប្រមាណជារៀងរាល់ ១០ ថ្ងៃម្តងដោយបន្សល់ទុកនូវឧស្ម័នដែលរួមមានអ៊ីដ្រូសែនអុកស៊ីសែន និងស្ពាន់ធ័រ។


ផ្កាយតឿពណ៌ស គឺក្តៅជាងព្រះអាទិត្យរបស់យើងប្រហែល ៤០ ដង ប៉ុន្តែតូចជាងផ្កាយ ដែលពួកវាមានទំហំ ១០០ នៃមួយមានន័យថា ភពដែលបន្តគោចរពួកវានឹងមិនទទួលបានកម្ដៅច្រើនដូចមុននោះទេព្រោះចម្ងាយរវាងពួកវាធំជាង។ ភពមួយនឹងត្រូវធ្វើដំណើរគោចរផ្កាយតឿនៅចម្ងាយ ៧៥ ដងជិតផែនដីជាងព្រះអាទិត្យគឺដើម្បីឲ្យមានទឹករាវ។


ការរកឃើញនេះដោយតារាវិទូមកពីដេប៉ាតឺម៉ង់ រូបវិទ្យានៃសាកលវិទ្យាល័យ Warwick និងនុយក្លេអ៊ែរសហស្សវត្សរ៍សម្រាប់ការបង្កើតភព (NPF) នៅសាកលវិទ្យាល័យវ៉ាលប៉ារីសសូត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិធម្មជាតិ៕ដោយ៖លី ភីលីព

Most Popular

To Top