ឥណ្ឌា៖តាមរបាយការណ៍ថ្មីមួយបាននិយាយថា អាចម៍ផ្កាយដែលបានបំផ្លាញដាយណូស័របានក្លាយជាឃាតករនៃវាយប្រហារដល់ភពផែនដីដែលមានភាពតានតឹង និងមិនស្ថិតស្ថេរដោយមានឥទ្ធិពលលើមហន្តរាយបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
កាបូនឌីអុកស៊ីតដែលផលិតដោយភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះបានបង្កើតមហាសមុទ្រអាស៊ីតដោយរំលាយផ្នែកខ្លះនៃសំបករបស់ខ្យង។ ការតាមដានពីរបៀបសត្វទាំងនេះផ្លាស់ប្តូរតាមពេលវេលាបានបង្ហាញថា ភពផែនដីកំពុងតែតស៊ូជាមួយនឹងបរិមាណកាបូនឌីអុកស៊ីតខ្ពស់នៅក្នុងបរិយាកាស។
លោក Benjamin Linzmeier មកពីសកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិកបាននិយាយថា “ ផែនដីគឺស្ថិតនៅក្រោមភាពតានតឹងយ៉ាងច្បាស់មុនព្រឹត្តិការណ៍ដ៏ធំផុតពូជ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការស្វែងយល់អំពីការឆ្លើយតបរបស់ផែនដី ចំពោះការឡើងកម្តៅផែនដីនាពេលកន្លងមកអាចជួយបំភ្លឺដល់ការប្រយុទ្ធរបស់យើងផ្ទាល់ប្រឆាំងនឹងវិបត្តិអាកាសធាតុដែលកំពុងកើតមាន។

តំបន់ភ្នំភ្លើងឌីកានជាខេត្ដដែលមានផ្ទៃដី ២០០,០០០ គីឡូម៉ែត្រក្រឡាបានផ្ទុះឡើងក្នុងរយៈពេលយូរ និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់។មហាសមុទ្របានស្រូបយកកាបូនឌីអុកស៊ីត ហើយក្លាយជាអាស៊ីតច្រើនជាងមុនជាហេតុធ្វើឲ្យប៉ះពាល់ដល់សត្វដែលរស់នៅក្នុងទឹក។

វាបណ្តាលឲ្យសំបកនៃហ្វូស៊ីលបុរាណនៅអង់តាក់ទិកផ្លាស់ប្តូរហើយការតាមដាននេះបង្ហាញពីអត្ថិភាពមុនសម័យ Chicxulub ដ៏វឹកវររបស់ផែនដី៕ដោយ៖លី ភីលីព,០០០ គីឡូម៉ែត្រក្រឡាបានផ្ទុះឡើងក្នុងរយៈពេលយូរ និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់។មហាសមុទ្របានស្រូបយកកាបូនឌីអុកស៊ីត ហើយក្លាយជាអាស៊ីតច្រើនជាងមុនជាហេតុធ្វើឲ្យប៉ះពាល់ដល់សត្វដែលរស់នៅក្នុងទឹក។

វាបណ្តាលឲ្យសំបកនៃហ្វូស៊ីលបុរាណនៅអង់តាក់ទិកផ្លាស់ប្តូរហើយការតាមដាននេះបង្ហាញពីអត្ថិភាពមុនសម័យ Chicxulub ដ៏វឹកវររបស់ផែនដី៕ដោយ៖លី ភីលីព
