ព្រឹត្តិការណ៍

នាយកប្រតិបត្តិ Japan Post អាចលាឈប់ បន្ទាប់ពីការលក់ធានារ៉ាប់រង មិនត្រឹមត្រូវចំនួន ១២,៨៣៦

តូក្យូ៖នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Japan Post Holdings Co បាននិយាយថា លោកកំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតមួយបានរកឃើញជាង ១២,០០០ ករណីនៃការសង្ស័យការលក់ផលិតផលធានារ៉ាប់រងមិនត្រឹមត្រូវនៅក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ក្នុងរយៈពេល៥ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៩យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


លោក Masatsugu Nagato នាយកប្រតិបត្តិនៃអតីតក្រុមសេវាកម្មប្រៃសណីយ៍ និងហិរញ្ញវត្ថុ គ្រប់គ្រងដោយរដ្ឋបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា ទាក់ទងនឹងទំនួលខុសត្រូវនៃការគ្រប់គ្រងខ្ញុំនឹងប្រកាសវាតាមពេលវេលាសមស្រប ។ មានភាគីពាក់ព័ន្ធជាច្រើន ហើយម្នាក់ៗមានទំនួលខុសត្រូវខុសៗគ្នាដូច្នេះថ្នាក់ដឹកនាំនឹងចាំបាច់ត្រូវពិភាក្សាបញ្ហានេះឲ្យបានហ្មត់ចត់។


ក្រុមហ៊ុនមួយបានពិនិត្យមើលករណីសង្ស័យចំនួន ១៨៣,០០០ ករណីនៃការលក់មិនត្រឹមត្រូវនៅក្រុមហ៊ុនJapan Post Insurance Co និង Japan Post Co. ។ របាយការណ៍បានរកឃើញថា ក្នុងចំណោមនោះមាន ១២៨៣៦ នាក់ត្រូវបានសង្ស័យថាបានរំលោភច្បាប់ ឬវិធាននៅក្នុងផ្ទះ។


របាយការណ៍នោះបាននិយាយថា ការរំលោភលើច្បាប់អាជីវកម្មធានារ៉ាប់រងត្រូវបានបញ្ជាក់នៅក្នុង ៤៨ ករណីខណៈដែល ៦២២ ត្រូវបានគេរកឃើញថា បានរំលោភច្បាប់ក្នុងផ្ទះ។ អ្នកលក់ខ្លះនិយាយមិនពិតនិងមិនស្របច្បាប់ប្រាប់អតិថិជនថា កិច្ចសន្យាថ្មីរបស់ពួកគេមិនអាចត្រូវបានបញ្ចប់ក្នុងរយៈពេល ៦ ខែទេ ខណៈអ្នកផ្សេងទៀតបានបង្ខំអតិថិជនឲ្យពន្យារពេលបញ្ចប់កិច្ចសន្យារបស់ពួកគេដោយរំលោភលើវិធានផ្ទៃក្នុង៕ដោយ៖លី ភីលីព

Most Popular

To Top