ព្រឹត្តិការណ៍

អូស្ត្រាលី បញ្ជាក់ក្នុងកំណត់ត្រាដែលរងនូវ អាកាសធាតុក្តៅបំផុត

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុម មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលី បានដាក់នៅក្នុងកំណត់ត្រាដែលជាថ្ងៃក្តៅបំផុតរបស់ខ្លួន ដែល មិនធ្លាប់មានពីមុនមក សម្រាប់រយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា ដែលមានកម្រិតសីតុណ្ហភាពជាមធ្យម៤១,៩អង្សាសេ ដែលជាកម្រិតដឺក្រេខ្ពស់បំផុតជាងកំណត់ត្រាមុន ។


ការិយាល័យឧតុនិយមបានឲ្យដឹងថា គិតជាកម្រិតមធ្យមបានកើនឡើងនៅថ្ងៃពុធ ដែលជាកម្រិតខ្ពស់៤០.៩ដឺក្រេ វាយប្រហារកាលពីថ្ងៃអង្គារ ដែលមានក្នុងកំណត់ត្រា៤០.៣អង្សាសេ នៅក្នុងខែមករា ឆ្នាំ២០១៣ ។


រលកកម្តៅបានកើនឡើងលើសពីការរំពឹងទុក ដោយសារតែចំហេះកើតចេញពីភ្លើងឆេះព្រៃដ៏ខ្លាំងនៅក្នុងតំបន់ ជាច្រើននៃប្រទេសអូស្ត្រាលី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top