ព្រឹត្តិការណ៍

អាមេរិកចាប់ខ្លួនបាន មេដឹកនាំសកម្មប្រយុទ្ធ Sunni នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់

បាដាដ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូនេះ បានឲ្យដឹងថាកងកម្លាំងទ័ពរបស់សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការរបស់ខ្លួនចាប់បានមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធប៉ារ៉ាដែលមានឈ្មោះថា Sunni ដែលជាក្រុមធ្លាប់មានសកម្មភាពក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតមកលើទីតាំងយោធាអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់នាពេលកន្លងមក។

ទាហានអាមេរិកបានបើកប្រតិបត្តិការ ជាលក្ខណៈទំលាក់គ្រាប់បែកមុននឹងការចូលបោសសំអាតដល់ទីតាំងស្នាក់នៅរបស់មេដឹកនាំរូបនេះនៅក្នុងតំបន់ Jubba ក្បែរទៅនឹងទីក្រុង al Baghdadi ស្ថិតនៅចំងាយប្រមាណជា ១៩០ គីឡូម៉ែត្រពីទីក្រុងបាដាដដោយមេដឹកនាំរូបនេះត្រូវបានគេស្គាល់ឈ្មោះដែរថា Naseer al-Obeidi។

គួរឲ្យដឹងដែរថាការឈនទៅដល់ការកំណត់ បានទីតាំងលាក់ខ្លួន នៃមេដឹកនាំរូបនេះត្រូវបានធ្វើឡើងដោយក្រុមទីភ្នាក់ងារស៊ើបការណ៍ពិសេស ដែលបានចេញរបាយការណ៍បញ្ជាក់យ៉ាងច្បាស់ដែរថាបុរសរូបនេះគឺជាមនុស្ស ដែលមានការពាក់ព័ន្ធទៅនឹងសកម្មភាពវាយប្រហារដោយរ៉ូកែតមកលើទីតាំង នៃកងទ័ពអាមេរិករាប់រយនាក់ កំពុងឈរជើងកាលពីដើមខែកន្លងមក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top