ស្រុកព្រៃនប់៖ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC SpeedBoat បានជួយស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ដោយមានដាក់ ប្រពន្ធ័លូបង្ហូរទឹក ទំហំ៦តឹក តាមផ្លូវនេះផង ជូនប្រជាពលរដ្ឋ ប្រើប្រាស់ នៅភូមិ២ និងភូមិ៣ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
លោកឧកញ៉ា ទៀ វិចិត្រ អោយបណ្តាញផ្សព្វផ្សាយដឹងថា ផ្លូវក្រួសក្រហម និងប្រពន្ធ័លូបង្ហូរទឹកនេះ បានស្ថាបនារួចរាល់ហើយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងនោះប្រជាពលរដ្ឋ ក៍ដូចជាមន្ត្រីនៅមូលដ្ឋាននេះ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ដែលចំណាយថវិកា ជួយស្ថាបនាផ្លូវនេះ បានពលរដ្ឋប្រើប្រាស់៕
![](https://www.lookingtoday.com/wp-content/uploads/2019/12/384.jpg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/383-1024x603.jpg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/832-1-1024x589.jpg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/381.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)