ព្រឹត្តិការណ៍

មេដឹកនាំ កូរ៉េខាងជើង បើកកិច្ចប្រជុំ យោធាដ៏ ធំមួយ ក្នុងពេល ដែល ថ្ងៃកំណត់ សម្រាប់ អាមេរិក កាន់តែខិតជិត

សេអ៊ូល:ទីភ្នាក់ងារសារព័ត៌មាន រដ្ឋបានរាយការណ៍ នៅថ្ងៃអាទិត្យនេះថាមេដឹកនាំ កូរ៉េខាងជើងលោកគីមជុងអ៊ុន បានបើកកិច្ចប្រជុំមួយ ជាមួយនឹងក្រុមមន្ត្រីយោធាកំពូល ដើម្បីពិភាក្សាអំពីការបង្កើនសមត្ថភាពយោធា របស់ខ្លួនដោយបារម្ភថាការប្រឈម មុខអាមេរិកនឹងអាចត្រឡប់ទៅរកភាពតានតឹងកាន់តែ ខ្លាំងឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ កូរ៉េខាងត្បូងKCNAបាននិយាយថា លោកគីមបានមានវត្តមាជាអធិបតីក្នុងការប្រជុំធំមួយនៃ គណៈកម្មាធិការយោធា មជ្ឈិមរបស់ គណបក្សពលករកំពុងកាន់អំណាចដើម្បីពិភាក្សាអំពីជំហាន ដើម្បីពង្រឹងកងកម្លាំង ប្រដាប់ អាវុធទាំងមូលរបស់ប្រទេសដោយមានប្រធានបទសំខាន់ គឺយោធានិងនយោបាយ។

KCNAបានចុះផ្សាយទៀតថាកិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរទៅលើ បញ្ហាសំខាន់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការ សម្រេចចិត្ត នៃកិច្ចការពារជាតិ ទាំងមូលនិងបញ្ហាស្នូល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងជាពិសេស បំផុតនោះ ការបង្កើនសមត្ថភាពយោធាសម្រាប់ការពារខ្លួនទោះបីជាយ៉ាងណាក្តី ប្រភពដដែលមិនបានផ្តល់ ព័ត៌មានលម្អិតថា តើការប្រជុំត្រូវបានធ្វើឡើងឬអ្វីដែលត្រូវបានសំរេចនោះទេ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top