ព្រឹត្តិការណ៍

កូរ៉េខាងត្បូង គ្រោងដាក់ ពង្រាយ យន្ដហោះ Global Hawk ៤គ្រឿងទៅភាគ ខាងត្បូង ឧបទ្វីប

សេអ៊ូល៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសកូរ៉េខាងត្បូង បាននាំយកនូវ យន្តហោះគ្មាន មនុស្សបើកខ្ពស់ លំដាប់ខ្ពស់ ដំបូងគេរបស់ ខ្លួនឈ្មោះថា Global Hawk នៅថ្ងៃច័ន្ទនេះ នៅក្នុង សកម្មភាពមួយ ដែលរំពឹងថា នឹងជំរុញ សមត្ថភាពឃ្លាំមើល របស់ប្រទេសនេះ ប្រឆាំងនឹងប្រទេស កូរ៉េខាងជើង។

យន្តហោះ RQ-4 Block 30 Global Hawk Remotely Piloted Aircraft (RPA) បានទៅដល់មូលដ្ឋានទ័ពអាកាស នៅសាឈុននៅចុង ខាងត្បូងនៃឧបទ្វីបកូរ៉េ កាលពីព្រឹកថ្ងៃម្សិលមិញ។ វាជាគ្រឿងទីមួយ ក្នុងចំណោមយន្ដហោះសរុបចំនួន ៤ គ្រឿងដែលប្រទេស កូរ៉េខាងត្បូង កំពុងទិញពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១១ ។

ចំណែក ៣គ្រឿងទៀតនឹងមកដល់ នៅពាក់កណ្តាលឆ្នាំក្រោយ ប៉ុន្តែកាលវិភាគត្រូវផ្លាស់ប្តូរ។ មន្រ្តីកងទ័ពអាកាសម្នាក់ បាននិយាយថា ពេលវេលាជាក់លាក់ នៃការដាក់ពង្រាយ ជាផ្លូវការរបស់ពួកគេ សម្រាប់ប្រតិបត្តិការមិនត្រូវបានគេសម្រេច ចិត្តហើយនឹងមិន ត្រូវបានបង្ហាញជាសាធារណៈនោះទេ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top