ព្រឹត្តិការណ៍

ចិន:ច្បាប់ការពារជាតិអាមេរិកជាផ្នែក នៃផែនការការជ្រៀតជ្រែកការងារ ផ្ទៃក្នុងរបស់ប្រទេសដទៃ

បរទេស: ប៉ុន្មានថ្ងៃចុងក្រោយនេះព័ត៌មានជាច្រើន បានចេញផ្សាយព្រោងព្រាត អំពីពង្រាងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងហើយក្នុងនោះ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសសន្យថា ច្បាប់ការពារជាតិថ្មីរបស់ខ្លួន ដែលមានទំហំរហូតទៅដល់៧៣៨ពាន់លានដុល្លារ នឹងត្រូវចូលជាធរមានក្នុងពេលដ៏ឆាប់នេះ។

ជាការឆ្លើយបអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក You Wenzeបានធ្វើការភាពមិនពេញចិត្តនិងរិះគន់ខ្លាំងៗ ទៅលើពង្រាងច្បាប់ថ្មីនេះ ដោយលើកឡើងថាវាគឺជាផ្នែកមួយនៃផែនការការងារក្នុងការធ្វើសកម្មភាពជ្រៀតជ្រែក ទៅនឹងកិច្ចការងារផ្ទៃក្នុងរបស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗប៉ុណ្ណោះ។

លោកYouបាននិយាយថាខ្លឹមសារ នៃច្បាប់របស់តៃវ៉ាន់បានធ្វើឱ្យអន្តរាយ ដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ក្រោមច្បាប់ថ្មិនេះសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីគាំទ្រកម្លាំងយោធាតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង និងក៏ជាកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន។

ច្បាប់នេះក៏ព្រមទាំងបានធ្វើការអំពាវនាវ ឱ្យមានការគាំទ្រដល់ក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងក៏ដូចជា តម្រូវឱ្យមានរបាយការណ៍ ស្តីពីការប្រព្រឹត្តលើជនជាតិភាគតិចអ៊ុយហ្គួរមូស្លីមនៅខេត្តស៊ីនជាំង របស់ប្រទេសចិនទៀតផង។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិចិនស៊ិនហួរក៏បានចុះផ្សាយដែរលោកYouបានបញ្ជាក់ថាសហរដ្ឋអាមេរិកគ្រោងនឹងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតក្រោមឡេសដ៏ពេញនិយមគឺលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុន្តែទោះបីជាយ៉ាងណាផែនការនេះគឺនឹងមិនអាចទទួលជោគជ័យឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top