ព្រឹត្តិការណ៍

ប្រព័ន្ធការពារដែនអាកាសស៊ីរី ទាក់ចាប់មីស៊ីលបាញ់ ចេញពីអ៊ីស្រាអែល

បរទេស៖ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពនៃប្រទេសស៊ីរី នាពេលថ្មីៗនេះ បានស្ទាក់ចាប់គ្រាប់មីស៊ីល ដែលបាញ់ចេញពីប្រទេសអ៊ីស្រាអែល ដែលមានគោលដៅវាយប្រហារទៅលើជាយក្រុងនៃរដ្ឋធានីរបស់ប្រទេសស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយស៊ីរី នៅថ្ងៃអាទិត្យម្សិលមិញនេះ។


ប្រភពមួយនៅក្នុងសម្ពន្ធមិត្តក្នុងតំបន់ ដែលគាំទ្រលោកប្រធានាធិបតី បាហ្សា អាល់សាដ បាននិយាយប្រាប់កាសែតរ៉យទ័រ គ្រាប់មីស៊ីលចំនួន៤គ្រាប់នោះ ត្រូវបានគេជឿថា បាញ់ឆ្លងតំបន់ឆ្នេរកាត់តាមដែនអាកាសលីបង់ឆ្ពោះទៅកាន់ប្រទេសស៊ីរី។


គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល នៅក្នុងឆ្នាំថ្មីៗនេះ បានបាញ់មីស៊ីលរាប់រយគ្រាប់ ទៅលើប្រទេសស៊ីរី ផ្តោតោលដៅពួកកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ក៏ដូចជាគ្រឿងផ្គត់ផ្គង់ដែលពួកហេស៍ប៊ូឡាគាំទ្រអ៊ីរ៉ង់ បញ្ជូនយកទៅគាំទ្រកងកម្លាំងរបស់លោក អាសាដ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top