បរទេស៖មន្ត្រីនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាល ជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ជូននាវាចម្បាំងមួយគ្រឿង និងយន្តហោះល្បាត ទៅការពារនាវាដឹកទំនិញជប៉ុន នៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែល ស្ថានភាពនៅក្នុងតំបន់នេះ នៅតែមានភាពស្ថិតថេរល្អ។
ស្ថិតនៅក្រោមគម្រោង អនុម័តដោយ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ នាវាពិឃាតអមដោយឧទ្ធម្ភាគចក្រមួយ គ្រឿង និងយន្តហោះល្បាត P-3C ចំនួនពីរគ្រឿង នឹងត្រូវបញ្ជូនទៅឲ្យប្រមូលព័ត៌មាន ក្នុងគោលបំណង នាធាបាន សុវត្ថិភាពផ្លូវធ្វើដំណើរ កាត់តាមតំបន់នោះ សម្រាប់នាវាជប៉ុន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាង ដូច្នេះថា “សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ា គឺមានសារៈសំខាន់ដ៏ ក្រៃលែង ចំពោះសន្តិភាពនិងវិបុលភាព របស់សហគមន៍ អន្តរជាតិ ដែលរួមបញ្ចូលទាំងប្រទេសជប៉ុន ផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង