ព្រឹត្តិការណ៍

យន្តហោះចម្បាំង F-16 បាញ់ទម្លាក់កូនដ្រូន នៅមូលដ្ឋាន ទ័ពអាកាស Eglin ក្នុងដំណើរ តេស្តប្រព័ន្ធការពារមីស៊ីល

បរទេស៖កងទ័ពអាកាស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំង ទ័ពអាកាស បានប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់ទម្លាក់កូនដ្រូន នៅក្នុងដំណើរតេស្តសាកល្បង ប្រព័ន្ធការ ពារមីស៊ីល។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមកងទ័ពអាកាសអាមេរិក កងធ្វើតេស្តនិងវាយតម្លៃលេខ៨៥នៅថ្ងៃទី១៩ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា បានបាញ់ទម្លាក់យ៉ាងជោគជ័យ នូវកូនដ្រូនគ្មានមនុស្សបើក ដោយប្រើប្រាស់គ្រាប់រ៉ុកកែត កាំរស្មីឡាស៊ែនាំផ្លូវ AGR-20A មួយគ្រាប់។

គួរបញ្ជាក់ថា ការបាញ់ តេស្តសាកល្បងនេះ គឺបង្ហាញឲ្យឃើញនូវភាពបត់បែននៃរ៉ុកកែត AGR-20A ដែលត្រូវបានអភិវឌ្ឍ ក្នុងតម្លៃចម្ងាយដ៏ទាប និងជាអាវុធ វាយប្រហារពីអាកាសទៅដី សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាននិងក្នុង ប្រទេសអ៊ីរ៉ាក់ ក្នុងដំណើរប្រឆាំងការគម្រាមកំហែងតាម ដែនអាកាស៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top