អង់គ្លេស៖យោងតាមអង្គការ Wildlife Trusts បានឲ្យដឹងថា ការមើលឃើញសត្វផ្សោត ច្រមុះដបដែលមានភាពរំភើប និងត្រាផ្សោត គឺស្ថិតក្នុងចំណោម អនុស្សាវរីយ៍ ដែលគួរឲ្យចងចាំបំផុត ពីឆ្នេរចក្រភពអង់គ្លេសនៅឆ្នាំនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការពិនិត្យមើលឡើងវិញ នៃជម្រកសត្វសមុទ្រចក្រភពអង់គ្លេស បានបង្ហាញថា មនុស្សរាប់ពាន់នាក់បានស្ម័គ្រចិត្ត ជួយដល់សមុទ្រនៅឆ្នាំនេះ ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងទៅលើការ ប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ តំបន់អភិរក្សសត្វ សមុទ្រថ្មីចំនួន ៤១ ត្រូវបានប្រកាសនៅជុំវិញ ប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៩ ។

ក្រុមអ្នកជំនាញបានព្រមានថា ទោះជាយ៉ាងណា ក៏ដោយទឹករបស់ចក្រភពអង់គ្លេស នៅតែស្ថិតក្នុងគ្រោះថ្នាក់ពីប្រភេទសត្វ ដែលរាតត្បាតនិងការកើនឡើង បរិមាណនៃការបំពុលប្លាស្ទិច។ អង្គការអភិរក្សសត្វព្រៃ បានរៀបចំការសម្អាតឆ្នេរចំនួន ៤៥០ ក្នុងកំឡុងពេលមួយ Isles of Scilly Wildlife Trust បានសម្អាតសំរាមចំនួន ២,៥ តោនពីឆ្នេរសមុទ្ររបស់ពួកគេ ៕ ដោយ៖លី ភីលីព


