ព្រឹត្តិការណ៍

លោកគីម ជុងអ៊ុន៖ កូរ៉េខាងជើង ត្រៀមខ្លួនសម្រាប់ ការតស៊ូដ៏លំបាក និងអូសបន្លាយ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រាប់គណបក្សកាន់អំណាច របស់លោកយោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា នៅក្នុងអ្វីដែលអ្នកសង្កេតការណ៍ មើលឃើញថា ជាសញ្ញាមួយ ដែលបង្ហាញថាក្រុងព្យុងយ៉ាង ប្តេជ្ញាចិត្តមិនធ្វើនោះទេ ដោយធ្វើសម្បទានក្នុងការ ចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន។

ជាមួយថ្ងៃផុតកំណត់ចុងឆ្នាំ ដែលក្រុងព្យុងយ៉ាងបានកំណត់ សម្រាប់វឌ្ឍនភាពក្នុងកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក ដែលជិតមកដល់លោកគីម ជុងអ៊ុន កាលពីថ្ងៃចន្ទបានធ្វើជាអធិបតី នៅថ្ងៃទី ៣ នៃកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ។

យោងតាមរបាយការណ៍ បានឲ្យដឹងថាលោកគីម បានសន្យាថានឹងរៀបចំ“ វិធានការវិជ្ជមានការវាយលុក ខាងនយោបាយ ការទូត និងយោធា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសមួយនេះ” ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top