ព្រឹត្តិការណ៍

អាមេរិក បន្ដហោះហើរ យន្ដហោះ​ចារកម្ម លើកូរ៉េខាងត្បូង ខណៈព្រួយបារម្ភ ពីការបង្កហេតុ របស់កូរ៉េខាងជើង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់​ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្ដហោះហើរ យន្តហោះស៊ើបការណ៍​ ១គ្រឿង លើប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដែលទំនងជាបន្ត បេសកកម្មរបស់ខ្លួន ដើម្បីតាមដាន ប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភ អំពីការបង្កហេតុ។

យោងតាមសារព័ត៌មាន Spots បានឲ្យដឹងថា កងកម្លាំងទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ ហោះហើរលើតំបន់នេះ ក្នុងកម្ពស់ ៣១,០០០ ហ្វីត។ សហរដ្ឋអាមេរិក បានហោះហើរ យន្តហោះស៊ើបការណ៍ ប្រភេទដូចគ្នា កាលពីថ្ងៃច័ន្ទ ប៉ុន្ដែមិនមានការ បង្កហេតុណាមួយ ពីកូរ៉េខាងជើងនៅឡើយទេ។

យោធាសហរដ្ឋអាមេរិក បាននិងកំពុងបង្កើន ការឃ្លាំមើលរបស់ខ្លួន ទៅលើប្រទេសកូរ៉េខាងជើង នៅពេលទីក្រុងព្យុងយ៉ាង បានព្រមាន អំពីការចាត់វិធានការថ្មីមួយ ដែលមិនបានបញ្ជាក់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បរាជ័យ ក្នុងការស្នើសុំ នូវសំណើថ្មីមួយ នៅក្នុងកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំង មុនដំណាច់ឆ្នាំនេះ៕
ដោយ៖ ឈូក បូរ៉ា

Most Popular

To Top