ព្រឹត្តិការណ៍

អាមេរិក នឹងឆ្លើយតប ទៅនឹងការបង្កហេតុ ពីកូរ៉េខាងជើង ដើម្បីបង្ហាញ ពីការខកចិត្ដរបស់ខ្លួន

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក Robert O’Brien បានព្រមាន ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមាន “ឧបករណ៍ជាច្រើន នៅក្នុងប្រអប់ឧបករណ៍របស់ខ្លួន” ដើម្បីឆ្លើយតបទៅនឹង ការញុះញង់ដ៏ធំ ណាមួយពីកូរ៉េខាងជើង ហើយនឹងប្រើវា ដើម្បីបង្ហាញ ពីការខកចិត្តរបស់ខ្លួន។

លោក O’Brien បានធ្វើអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអេប៊ីស៊ី ចំពេលមានការព្រួយបារម្ភ ថាកូរ៉េខាងជើង អាចនឹងត្រៀមបាញ់ មីស៊ីលបាលីស្ទិកអន្តរទ្វីប ដើម្បីបង្ហាញពីការ មិនសប្បាយចិត្ត ចំពោះកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយសហរដ្ឋអាមេរិក។

របបកូរ៉េខាងជើង បានកំណត់ពេលចុងឆ្នាំនេះថា ជាថ្ងៃកំណត់ ដែលរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ត្រូវផ្តល់សម្បទាន ក្នុងកិច្ចពិភាក្សារបស់ពួកគេ និងបានគំរាមប្រើមធ្យោបាយថ្មីមួយ លើកលែងតែ ការទាមទាររបស់ខ្លួន សម្រាប់ការបន្ធូរបន្ថយ ទណ្ឌកម្ម និងការធានាសន្តិសុខ ត្រូវបានឆ្លើយតប៕​ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top