ព្រឹត្តិការណ៍

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាប្រើវិធានការប្រឆាំង ដោយយោធា នៅមុនថ្លែងសុន្ទរកថាឆ្នាំថ្មី

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវប្រើវិធានការ ប្រឆំាងតាមរយៈនយោបាយ ការទូត និងយោធា ក្នុងគោលបំណង ការពារប្រទេស នៅក្នុងអំឡុងកិច្ចប្រជុំ គណបក្សពលករកូរ៉េ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានណែនាំសមាជិកបក្ស ឲ្យត្រៀមរៀបចំវិធានការ ប្រឆាំងតាមរយៈនយោបាយ ការទូត និងយោធា ដើម្បីរក្សាឲ្យបានដាក់ខាត នូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ដោយពង្រឹងការប្រយុទ្ធប្រឆាំង នឹងសកម្មភាពដែលប្រឆាំងសង្គមនិយម និងមិនមែនសង្គមនិយម ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់មេដឹកនាំកូរ៉េខាងជើង គឺត្រូវបានធ្វើឡើង នៅមុនពេលផុតកំណត់ នៃកាលកំណត់ចុងឆ្នាំ ដែលទីក្រុងព្យុងយ៉ាង បានដាក់សម្រាប់ឲ្យទីក្រុងវ៉ាស៊ីនតោន បង្កើតសំណើថ្មីនៅក្នុងកិច្ចចរចានុយក្លេអ៊ែ ដោយគម្រាមប្រកាន់យកផ្លូវថ្មី ប្រសិនបើលក្ខខណ្ឌរបស់ខ្លួន មិនត្រូវបានបំពេញទេនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top