ព្រឹត្តិការណ៍

លោក Carlos Ghosn កំពុងប្រឈមមុខ នឹងការកាត់ក្តី នៅប្រទេសជប៉ុន ចាកចេញទៅលីបង់ ដោយគ្មានការអនុញ្ញា

តូក្យូ៖ លោក Carlos Ghosn អតីតប្រធានសម្ព័ន្ធភាព ក្រុមហ៊ុនរថយន្ត Nissan-Renault បានចាកចេញពីប្រទេសជប៉ុន ជាកន្លែងដែលលោកនៅក្រៅឃុំ និងបានទៅដល់ប្រទេសលីបង់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

កាសែត The Financial Times បានរាយការណ៍ថាលោក Ghosn កំពុងប្រឈមនឹងការចោទប្រកាន់ពីបទធ្វើខុសហិរញ្ញវត្ថុហើយត្រូវបាន តម្រូវឲ្យ ស្នាក់នៅក្នុងប្រទេសជប៉ុនដែលកំពុងរង់ចាំការជំនុំជម្រះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Rafic al-Hariri ក្នុងប្រទេសលីបង់ ជាប្រទេសឪពុកម្តាយរបស់លោកកាលពីថ្ងៃអាទិត្យ។

សារព័ត៌មាន FT បានរាយការណ៍ថា គេមិនទាន់ច្បាស់ថាតើលោកបានទទួលការបង់ប្រាក់ ធានានៅជប៉ុន ឬប្រសិនបើលក្ខខណ្ឌ នៃការបង់ប្រាក់ ធានារបស់លោក ត្រូវបានកែសំរួលយ៉ាងណាខ្លះ ពីលក្ខខណ្ឌតឹងរ៉ឹងនោះទេ។

ប៉ុន្តែតុលាការតូក្យូបានឲ្យដឹងថា លក្ខខណ្ឌ នៃការនៅក្រៅឃុំរបស់លោក នៅតែមិនផ្លាស់ប្តូរដោយហាមឃាត់ លោកមិនឱ្យធ្វើដំណើរទៅបរទេស ហើយអ្នកជំនាញផ្នែកច្បាប់ នៅប្រទេសជប៉ុន បានឲ្យដឹងថា លោកប្រហែលជាបានចាកចេញ ពីប្រទេសដោយគ្មានការអនុញ្ញាត ។ លោក Junichiro Hironaka សមាជិកម្នាក់នៃមេធាវីការពារក្តី របស់លោកបានលើកឡើងថា លោកមិនមានអ្វីត្រូវនិយាយ អំពីលោក Carlos Ghosn នោះទេនៅពេលនេះ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top