យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ដោយមិនមាន បង្ហាញសញ្ញានៃការប្រឹងប្រែងស្វែងរកការកាត់បន្ថយភាពតានតឹងកើនឡើង ដោយសារការវាយប្រហារ ដែលលោកបានបញ្ជាកាលពីថ្ងៃសុក្រនោះ លោក ត្រាំ បានចេញនូវការ គម្រាកកំហែងដ៏ខ្លាំងក្លាមួយ ចំពោះប្រទេសអ៊ីរ៉ង់ នៅលើបណ្ដាញសង្គមធ្វីតធ័រ។
លោក ត្រាំ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក មិនចង់ឲ្យមានការគម្រាមកំហែងបន្ថែមទៀតទាល់តែសោះ” ហើយលោកបានបបន្ថែមទៀតថា គោលដៅចំនួន ៥២កន្លែង តំណាងឲ្យជនជាតិអាមេរិក ចំនួន៥២នាក់ ដែលត្រូវបាន គេចាត់ធ្វើជាចំណាប់ខ្មាំង ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ត្រូវគេចាប់ខ្លួន នៅស្ថានទូតអាមេរិក ក្នុងទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ១៩៧៩៕ ប្រែសម្រួល៖ប៉ាង កុង




