ព្រឹត្តិការណ៍

អ្នកគ្រប់គ្រង យន្តហោះទួរគី៖ លោកបានជួយលោក Ghosn ក្រោយពីរត់គេច ពីការគំរាមកំហែង

ISTANBUL៖អ្នកគ្រប់គ្រងម្នាក់ នៅក្រុមហ៊ុន MNG Jet ជាអ្នកគ្រប់គ្រងយន្ដហោះទួរគី បានប្រាប់ អាជ្ញាធរថា លោកបានជួយដោយ អចេតនាអតីតប្រធាន Nissan លោក Carlos Ghosn ក្រោយពីការរត់គេចពីពី ប្រទេសជប៉ុន ដោយសារលោកត្រូវបាន គំរាមដោយអតីតអ្នកស្គាល់គ្នា យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

អាជ្ញាធរទួរគីបានចាប់ខ្លួនជន សង្ស័យចំនួន ៥ នាក់រួមទាំងអ្នកគ្រប់គ្រង ប្រតិបត្តិការ MNG Jet លោក Okan Kosemen ក្រោមការចោទប្រកាន់ ពីការរត់ពន្ធជន ចំណាកស្រុកដែលជាផ្នែកមួយនៃការស៊ើបអង្កេត លើការឆ្លងកាត់របស់ Ghosn តាមរយៈប្រទេសទួរគីក្នុង ដំណើរឆ្ពោះទៅប្រទេសលីបង់។

លោក Hurriyet បាននិយាយថា លោក Kosemen បានប្រាប់អាជ្ញាធរថា អតីតអ្នកស្គាល់គ្នាមកពី Beirut បានស្នើសុំជំនួយហៅថា ជា “សារសំខាន់អន្តរជាតិ” ហើយបានប្រាប់ លោកថា គ្រួសាររបស់លោក នឹងរងគ្រោះថ្នាក់ ប្រសិន បើលោកបដិសេធ។ កាសែតមិនបានបញ្ជាក់ ឈ្មោះអ្នកស្គាល់គ្នាដែលបានចោទប្រកាន់ថា បានគំរាមកំហែង នោះទេ។

លោក Hurriyet បានស្រង់សម្តីនៅ ក្នុងសេចក្តីថ្លែងការណ៍របស់លោក ទៅកាន់អាជ្ញាធរថា “ខ្ញុំខ្លាចណាស់។ ខ្ញុំបានយកបុរសម្នាក់ពីយន្តហោះ មួយទៅដាក់មួយផ្សេងទៀត នៅឯព្រលានយន្តហោះ។ ខ្ញុំមិនដឹងថាគាត់ជានរណាទេ” ។

មន្រ្តីមកពីក្រុមហ៊ុន MNG Jet និងការិយាល័យ ព្រះរាជអាជ្ញាមិន អាចទាក់ទងសុំការ អត្ថាធិប្បាយបានទេ។ មេធាវីរបស់លោក Koseman បាននិយាយថា លោកនឹងមិនធ្វើ សេចក្តីថ្លែងការណ៍ ណាមួយ អំពីបញ្ហានេះ ទេនៅពេលនេះ។

ប្រតិបត្តិករយន្តហោះ ឯកជនបាន និយាយថា លោក Ghosn បានប្រើយន្តហោះ របស់ខ្លួនចំនួន ២ គ្រឿងក្នុងការរត់គេចខ្លួន ពីប្រទេសជប៉ុន ដោយខុសច្បាប់ដោយនិយោជិក បានក្លែងបន្លំឯកសារជួលដើម្បី ដកឈ្មោះរបស់លោកចេញពីឯកសារ៕ដោយ៖លី ភីលីព

Most Popular

To Top