ព្រឹត្តិការណ៍

លោក ត្រាំ៖អាមេរិកនឹង វាយប្រហារទីតាំងអ៊ីរ៉ង់ ជាង៥០កន្លែង បើអ៊ីរ៉ង់ វាយប្រហារទីតាំងអាមេរិក

យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ដោយមិនមាន បង្ហាញសញ្ញានៃការប្រឹងប្រែងស្វែងរកការកាត់បន្ថយភាពតានតឹងកើនឡើង ដោយសារការវាយប្រហារ ដែលលោកបានបញ្ជាកាលពីថ្ងៃសុក្រនោះ លោក ត្រាំ បានចេញនូវការ គម្រាកកំហែងដ៏ខ្លាំងក្លាមួយ ចំពោះប្រទេសអ៊ីរ៉ង់ នៅលើបណ្ដាញសង្គមធ្វីតធ័រ។

លោក ត្រាំ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក មិនចង់ឲ្យមានការគម្រាមកំហែងបន្ថែមទៀតទាល់តែសោះ” ហើយលោកបានបបន្ថែមទៀតថា គោលដៅចំនួន ៥២កន្លែង តំណាងឲ្យជនជាតិអាមេរិក ចំនួន៥២នាក់ ដែលត្រូវបាន គេចាត់ធ្វើជាចំណាប់ខ្មាំង ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ត្រូវគេចាប់ខ្លួន នៅស្ថានទូតអាមេរិក ក្នុងទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ១៩៧៩៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top