ព្រឹត្តិការណ៍

អារ៉ាប៊ីសាអូឌីត ថ្កោលទោស ការបង្កើនកម្លាំង តួកគី នៅលីប៊ី

បរទេស៖នៅក្នុងសេចក្តីថ្លែងការណ៍ មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការបង្កើនកម្លាំងថ្មីៗ នេះរបស់តួកគី នៅក្នុងប្រទេសលីប៊ី និងការអនុម័តរបស់ រដ្ឋសភាតួកគី ឲ្យបញ្ជូនកងទ័ពទៅកាន់ ប្រទេសលីប៊ី ហើយបានចាត់ទុកវាថា ជាការបំពានសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសអារ៉ាប៊ីសាអូឌីតនោះ បាននិយាយបន្តទៀតថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អះអាងបញ្ជាក់ថា ការបង្កើនកម្លាំងតួកគីនោះ បានបង្កឲ្យមាននូវការគម្រាមកំហែងមួយ ចំពោះសន្តិសុខ និងស្ថិរភាពក្នុងប្រទេសលីប៊ី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីនោះ ការបង្កើនកម្លាំងយោធាតួកគីនោះ ក៏បង្កការគម្រាម កំហែងអារ៉ាប់និង សន្តិសុខក្នុងតំបន់ ព្រោះវាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ ប្រទេសអារ៉ាប់មួយ ដែលបំពាន ទៅនឹងគោលការណ៍និងកតិកាសញ្ញាអន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top