បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងបង្ហាញ សេចក្តីលម្អិតនៃ ផែនការសន្តិភាព តំបន់មជ្ឈិមបូព៌ា ដល់ថ្នាក់ដឹកនាំអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ ស្របពេលដែលមន្ត្រី ប៉ាឡេស្ទីន ពិរព័ណ៌នាវាថា ថាជាបំណងមួយដើម្បី បញ្ចប់បុព្វហេតុប៉ាឡេស្ទីន។
លោក ត្រាំ តាមសេចក្តីរាយការណ៍ នឹងជួបផ្សេងគ្នា ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមេដឹកនាំប្រឆាំង អ៊ីស្រាអែល លោក Benny Gantz នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញសំណើ ពន្យាពេលដ៏យូរ របស់លោក ដែលត្រូវបាន រក្សាជាការសម្ងាត់។
គួរបញ្ជាក់ថា លោក ត្រាំ បានសង្ឃឹមថា នឹងចេញបង្ហាញផែនការ របស់លោកផ្ទាល់ កាលពីឆ្នាំមិញនេះ ប៉ុន្តែត្រូវបង្ខំ ឲ្យពន្យាពេល ស្របពេលដែលលោក ព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះ មិនទទួលបានជោគជ័យ ចំនួនពីរដង ក្រោយការបោះឆ្នោត មិនពេញលេញ៕ ប្រែសម្រួល៖ប៉ាង កុង