ព្រឹត្តិការណ៍

Max Cafe ផ្តល់ជូន បន្ទប់ប្រជុំ សម្រាប់មនុស្ស៨នាក់ ដោយឥតគិតថ្លៃ

តើអ្នកកំពុងស្វែងរកបន្ទប់ប្រជុំ នៅក្នុងទីក្រុង​ ដែលមានផាសុខភាព មែនទេ? គ្រប់អតិថិជនទាំងអស់ អាចទទួលយក​ បទពិសោធន៍ រសជាតិកាហ្វេថ្មី ពី Max Cafe រៀងរាល់ថ្ងៃ ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ អ្វីដែលប្រសើរថែមទៀតនោះ Max Cafe ផ្តល់ជូនបន្ទប់ប្រជុំ សម្រាប់មនុស្ស៨នាក់ ដោយឥតគិតថ្លៃទៀតផង ។

Max Cafe មានបន្ទប់ប្រជុំ ដែលមាន Projector និង White Board ដែលអាចដាក់មនុស្ស​ បាន៨នាក់ ក្នុងរយៈពេល២ម៉ោង ដោយគ្រាន់តែធ្វើការ ទាក់ទងមកកក់មុន តាមលេខទូរស័ព្ទ 086 800 990/061 880 299។

Max Cafe មានទីតាំអស្ថិតនៅអាគារ One-Park A01, ផ្លូវ ៥៨ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Most Popular

To Top