ព្រឹត្តិការណ៍

រដ្ឋមន្ត្រី ការពារជាតិ អ៊ីស្រាអែល អនុម័ត ផែនការធ្វើឲ្យ យោធាត្រៀម លក្ខណៈរួចរាល់ ក្នុងរយៈពេល៥ឆ្នាំ

បរទេស៖ការរុះរើផ្លាស់ប្តូរការ ត្រៀមលក្ខណៈឲ្យរួចរាល់រយៈពេល៥ឆ្នាំ នៃកងកម្លាំងការពារជាតិ អ៊ីស្រាអែល ដែលគេហៅថា ផែនការចលនា សន្ទុះនោះ តាមសេចក្តី រាយការណ៍ ត្រូវបានអនុម័ត យល់ព្រម ដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Naftali Bennett។

តាមប្រភពពីទីភ្នាក់ងារ សារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ផែនការនេះ គឺត្រូវបានអគ្គសេនាធិការ ការពារជាតិ នាយឧត្តមសេនីយ៍ Aviv Kochlavi ដើម្បីធ្វើឲ្យយោធាអ៊ីស្រា អែលមានភាពបត់បែន បានកាន់តែខ្ពស់ កាន់តែវាងវៃ និងខ្លាំងក្លាយឡើង។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានចំណាយប្រាក់៣,២ពាន់លានដុល្លារ លើផែនការក្នុងឆ្នាំ២០១៩ ដែលតាមបច្ចេកទេស បានចាប់ ផ្តើមចេញជារូបរាង នៅដើមឆ្នាំ២០២០ ហើយផ្នែកនៃកញ្ចប់ថវិកា ការពារជាតិដ៏ធំ ត្រូវបានផ្ទេរ ប្រគល់ឲ្យក្រុមហ៊ុន ការពារជាតិអ៊ីស្រាអែល បង់ថ្លៃសម្រាប់ការធ្វើឲ្យកាន់តែ ប្រសើរឡើង ចំពោះកងទ័ព ជើងគោក ការទំនាក់ទំនងគ្នា ការស៊ើបការណ៍ សម្ងាត់ ការដឹកជញ្ជូន និងទ័ពជើងទឹក និងទ័ពជើងអាកាស អ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top