ព្រឹត្តិការណ៍

កូរ៉េខាងជេីង​ រិះគន់កូរ៉េខាងត្បូង​ ចំពោះការបង្កេីនសកម្មភាពយោធា ប្រឆាំងក្រុងព្យុងយ៉ាង

ដោយ​ ឈូក​ បូរ៉ាសេអ៊ូល៖​ ប្រទេសកូរ៉េខាងជើង​ បានរិះគន់ប្រទេសកូរ៉េខាងត្បូង​ កាលពីថ្ងៃច័ន្ទចំពោះសកម្មភាពរបស់ខ្លួន“ ដើម្បីពង្រឹងសមត្ថភាពយោធា សំដៅទៅ” ប្រទេសជិតខាងកុម្មុយនិស្ត​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភញនាក់ងារសារព័ត៌មាន​ យុនហាប់

 ចេញផ្សាយអត្ថបទមួយទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់កូរ៉េខាងជើង (KCNA)​ បានអះអាងថាអាជ្ញាធរការពារជាតិរបស់កូរ៉េខាងត្បូងបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ​ និងបង្កគ្រោះថ្នាក់ដល់សង្គ្រាមដោយសម្រេចចិត្ត​ “ ចំណាយទឹកប្រាក់ដ៏ច្រើន​ ដើម្បីទិញយកអាវុធទំនើប ៗ ជាបន្ដបន្ទាប់”។ 

ដោយចង្អុលបង្ហាញការអំពាវនាវថ្មីៗ របស់មេដឹកនាំយោធាកូរ៉េខាងត្បូងរួមមានរដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo និងឧត្តមសេនីយ៍ Park Han-ki ចំពោះឥរិយាបថត្រៀមខ្លួនជាស្រេច​ និងរឹងមាំមួយ​ ក្នុង​ KCNA បានចុះផ្សាយថាពួកគេបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការជម្រុញស្នាមញញឹមចាប់តាំងពីដេីមឆ្នាំ​នេះមក”៕

https://m-en.yna.co.kr/view/AEN20200127006000325?section=national/defense

Most Popular

To Top