ព្រឹត្តិការណ៍

កំពុងព្រួយបារម្ភថា វីរុសកូរូណា អាចនឹងរាលដាល ទូទាំងប្រទេសកូរ៉េខាងត្បូង

សេអ៊ូល៖ ទោះបីជាមានការខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នាក៏ដោយការព្រួយបារម្ភកំពុងកើនឡើងថាវីរុសកូរូណា វ៉ូហាន់ អាចរាលដាលពាសពេញប្រទេស កូរ៉េខាងត្បូង ខណៈអ្នកជំងឺមួយចំនួនបានបញ្ជាក់ថា បានឆ្លងវីរុសនេះមិនត្រូវបានពិនិត្យគ្រប់គ្រាន់នៅអាកាសយានដ្ឋានហើយបានទាក់ទងជាមួយពលរដ្ឋនៅទីនោះ។

យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ (KCDC) កាលពីថ្ងៃច័ន្ទបុរសជនជាតិកូរ៉េម្នាក់អាយុ ៥៥ ឆ្នាំដែលបានវិលត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី ២០ ខែមករា បានធ្វើតេស្តវិជ្ជមានចំពោះវីរុសថ្មីដែលបង្កើនចំនួន ជាករណីទ៤។

ទីភ្នាក់ងារសុខាភិបាលបានឲ្យដឹងថាចំនួនករណីសរុបនៃជំងឺ ដូចជាជំងឺរលាកសួតបានឈរនៅចំនួន ៤ នៅដើមថ្ងៃអង្គារ ដែលមិនមានការផ្លាស់ប្តូរពីមួយថ្ងៃមុននោះទេ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top