ព្រឹត្តិការណ៍

កូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេស មានវិបត្តិមនុស្សធម៌ ដែលត្រូវបានរាយការណ៍ ភាគច្រើននៅក្នុងឆ្នាំ ២០១៩

សេអ៊ូល៖ ក្រុមជួយសង្គ្រោះអន្តរជាតិមួយបានឲ្យដឹងថា កង្វះខាតស្បៀងអាហារ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាមនុស្សធម៌ដទៃទៀតនៅក្នុងប្រទេសកូរ៉េខាងជើង មិនត្រូវបានគេដឹងគ្រប់គ្រាន់នោះទេ សម្រាប់ពិភពលោកខាងក្រៅដែលធ្វើឱ្យប្រទេសកុម្មុយនិស្តមួយនេះ ក្លាយជាវិបត្តិមនុស្សធម៌ ដែលទទួលបានការរាយការណ៍ទាបបំផុតទី ៦ នៅលើពិភពលោក កាលពីឆ្នាំមុន។

ទីភ្នាក់ងារ CARE អន្តរជាតិបានឲ្យដឹង នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ប្រទេសកំពូលដែលមិនត្រូវបានគេរាយការណ៍ថា “ដោយសារតែភាពឯកោនយោបាយរបស់កូរ៉េខាងជើង និងការហាមឃាត់អ្នកសារព័ត៌មាន នៅក្នុងប្រទេសស្ថានភាព មនុស្សធម៌ដ៏ធ្ងន់ធ្ងរនៃប្រជាជនមួយចំនួនធំ នៅតែលាក់កំបាំងពីភ្នែកពិភពលោក” ។

គួរបញ្ជាក់ថា របាយការណ៍បានលើកឡើ ពីវិបត្តិសេដ្ឋកិច្ចបន្ទាន់នៅក្នុងប្រទេសកូរ៉េខាងជើង ដោយចង្អុលបង្ហាញថាប្រជាជនជាង ៤០ ភាគរយមិនមានទឹកស្អាតប្រើប្រាស់ហើយទទួលរងពីកង្វះអាហារូបត្ថម្ភ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top