វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានសម្តែងការគាំទ្រ ចំពោះការប្រកាសសន្តិភាព រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដោយថាកិច្ចព្រមព្រៀងបែបនេះ នឹងមានអត្ថប្រយោជន៍ ដល់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើអាចចរចារបាន ។
លោកចន រ៉ូដ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ សម្រាប់គោលនយោបាយ បានធ្វើអត្ថាធិប្បាយអំពីលទ្ធភាព រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចផ្តល់សេចក្តីប្រកាសសន្តិភាព ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-29_13-59-33-1024x780.jpg)
ជាពិសេសគាត់ត្រូវបានចោទសួរដោយលោក Rep. Ro Khanna (D-CA) នៃគណៈកម្មាធិសេវាប្រដាប់អាវុធ ប្រសិនបើសហរដ្ឋអាមេរិកអាចយល់ព្រម លើសេចក្តីប្រកាសសន្តិភាព មុនពេលចរចាអំពីព័ត៌មានលម្អិត អំពីការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ៕ ដោយ ឈូក បូរ៉ា
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-29_13-59-36.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)