ព្រឹត្តិការណ៍

ដើមឈើរាប់ពាន់ដើម ត្រូវប្រគល់ឲ្យព្រៃ នៃយុទ្ធនាការ របស់ម៉ែល ដើម្បីជំរុញបៃតង របស់អង់គ្លេស និងជាអាយុជីវិតសម្រាប់ សត្វកំប្រុកក្រហម

អង់គ្លេស៖ អ្នកជំនាញនិយាយថា សត្វកំប្រុកក្រហម និងដើមស្រល់ត្រូវបានកំណត់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីដើមឈើចំនួន ២០,០០០ ដើមដែលត្រូវបានបញ្ជូនទៅក្នុងព្រៃ គឺជាផ្នែកមួយយុទ្ធនាការ Be A Tree Angel របស់ឌៀលីម៉ែលនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

កូនដើមស្រស់ន័រវេសនឹងត្រូវបាន បញ្ចូលទៅក្នុងព្រៃ ដែលដើមឈើ larch រាប់រយដើម ត្រូវបានសម្លាប់ដោយជំងឺផ្សិត ។ ពួកគេកំពុងត្រូវបានដាំនៅព្រៃ Auchentorlie នៅកណ្តាលប្រទេសស្កុតលែន ត្រូវបានបរិច្ចាគដោយយុទ្ធនាការរបស់ Mail រួមជាមួយក្រុមប្រឹក្សា ដើមឈើកំពុងជំរុញឲ្យអ្នកដាំដើមឈើ និងអាជីវកម្ម ដើម្បីសន្យាប្រាក់ឆ្ពោះ ទៅរកដើមឈើសម្រាប់សាលារៀន។

នៅ Auchentorlie ដើមស្រស់ន័រវេសរីករាយ នឹងអ្នកដើរ អ្នកជិះកង់ និងអ្នកជិះសេះ ព្រមទាំងផ្តល់ជម្រកដល់សត្វព្រៃ រួមមានទាំងសត្វកញ្ជ្រោង សត្វក្តាន់ សត្វកាំម៉ា និងសត្វកំប្រុកក្រហម ដែលរងការគំរាមកំហែង។

លោក Ben Quarcoo មកពីក្រុមព្រៃឈើ និងដីធ្លីនៃប្រទេសស្កុតឡេន នៅក្នុងតំបន់នោះបាននិយាយថា យើងពិតជារីករាយ ក្នុងការទទួលយកដើមឈើទាំងនេះ ដើម្បីបង្កើនការគ្របដណ្តប់លើព្រៃឈើ នៅតាមជួរភ្នំគីលប៉ារីក៕ ដោយ៖លី ភីលីព

Most Popular

To Top