ព្រឹត្តិការណ៍

អាមេរិក អះអាងថា កងទ័ព៥០នាក់ មានរោគសញ្ញា ពាក់ព័ន្ធនឹង ប្រព័ន្ធប្រសាទ ក្រោយអ៊ីរ៉ង់ បាញ់មីស៊ីល

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពរបស់សហរដ្ឋអាមេរិក ចំនួន៥០នាក់បានបង្ហាញនូវរោគសញ្ញា ពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ក្រោយពីមីស៊ីលដែល វាយប្រហារដោយ ប្រទេសអ៊ីរ៉ង់ មកលើមូលដ្ឋាន មួយកន្លែង នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីដើមខែនេះ ហើយយោធាលើសពី១៦នាក់ បានត្រូវគេប្រកាសឲ្យដឹង តាំងលើកដំបូងម្ល៉េះ ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតបានថ្លែងថា ការវាយប្រហារកាលពីថ្ងៃទី៨ ខែមករា របស់អ៊ីរ៉ង់ មិនបានសម្លាប់ ឬបង្កឲ្យរបួសដល់សមាជិកកងទ័ព អាមេរិកនោះទេ ។

អ្នកនាំពាក្យមកពីមន្ទីរ បញ្ចកោណ លោក Thomas Campbell បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយអំពីអ្នកដែលរងរបួស នៅក្នុងការវាយប្រហារ នៅឯមូលដ្ឋានទ័ពអាកាស Ain al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។ “ថ្ងៃនេះ យោធាអាមេរិក ចំនួន៥០នាក់ មានរោគសញ្ញា” ដែលបានរងការខូចខាត ដល់ប្រព័ន្ធប្រសាទ ។

រោគសញ្ញាដែលបានបង្ហាញឡើង ដែលបង្កឲ្យរងនូវផល ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ រួមមាន ឈឺក្បាល ធីងធោង រាងភ្លឹកៗ និងរកកលចង់ក្អួតជាដើម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top