ព្រឹត្តិការណ៍

អ្នកណាជា ប្រធានាធិបតី ជាប់ឆ្នោត ដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ បោះឆ្នោត របស់អាមេរិក

លោកGeorge Washington ដែលជាមេបញ្ជាការកង ទ័ពក្នុងសម័យ​សង្គ្រាមបដិវត្ដន៍ ត្រូវបានជ្រើសតាំងជាប្រធានាធិបតីដំបូង បង្អស់ក្នុង ប្រវត្តិសាស្ត្រនៃ សហរដ្ឋអាមេរិកដោយ មានបេក្ខភាពឈរឈ្មោះ ជាប្រធានាធិបតីទាំងអស់៦៩រូប។ គ្រានោះដែរ John Adams នៃរដ្ឋម៉ាសាឈូសេតដែលទទួលបាន ការគាំទ្រ 34 សម្លេងដែរនោះ ក៏ត្រូវចាត់តាំងទទួល តំណែងជា អនុប្រធានាធិបតី។

ប្រវត្តិខ្លះរបស់លោក Washington ដែលជាអ្នកនយោបាយផង និងជាទាហានរបស់កងទ័ពអាមេរិក ផងលោកកើតនៅ ថ្ងៃទី២២ខែកុម្ភៈឆ្នាំ ១៧៣២នៅក្នុង រដ្ឋ Virginia និងបាត់បង់ជីវិតនៅថ្ងៃទី១៤ ធ្នូឆ្នាំ១៧៩៩។ការកាន់តំណែង របស់លោកគិតចាប់ពីថ្ងៃទី៣០ខែមេសាឆ្នាំ​១៧៨៩ ដល់ខែមិនា ឆ្នាំ១៧៩៧។ គាត់រៀបការជាមួយនឹងភរិយា ដែលមានឈ្មោះថា Martha Washington ដែលបានស្លាប់​ បាត់បង់ជីវិតនៅក្នុងឆ្នាំ ១៧៩៩ដូចគ្នាដែរ។

ក្រោយការបញ្ចប់អាជីពនយោបាយ អស់២ឆ្នាំហើយក៏បាត់បង់ជីវិត របស់មកតំណែងប្រធានាធីបតី អាមេរិកទី២ត្រូវបានធ្លាក់ ទៅលើលោក John Adams ដែលការកាន់ តំណែង របស់គាត់បាន ធ្វើឡើងបានរយៈពេល៤ឆ្នាំ ជាប់គ្នាគិតពីឆ្នាំ១៧៩៧ ដល់ឆ្នាំ១៨០០៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top