ព្រឹត្តិការណ៍

លោក ដូណាល់ ត្រាំ ស្នើដាក់រដ្ឋប៉ាឡេស្ទីន ជាផ្នែកមួយ នៃផែនការសន្តិភាព មជ្ឈឹមបូព៌ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញនូវអ្វី ដែលលោកហៅថា ផែនការប្រាកដនិយម ដើម្បីដោះស្រាយជម្លោះ អ៊ីស្រាអែល – ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ ដោយថាអ៊ីស្រាអែល បានព្រមព្រៀងលក្ខខណ្ឌ សម្រាប់រដ្ឋប៉ាឡេស្ទីនមួយនាពេលអនាគត ជាមួយនឹងរដ្ឋធានី នៅភាគខាងកើតយេរ៉ូសាឡឹម។

លោក ត្រាំ បានឲ្យដឹងនៅឯសេតវិមានបន្ទាប់ពី កិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបានប្តេជ្ញាចរចា ជាមួយប៉ាឡេស្ទីន ដោយផ្អែកលើសំណើរបស់ អ៊ីស្រាអែល ថាសម្រាប់ផ្នែករបស់ខ្លួន អ៊ីស្រាអែលនឹងត្រូវបានទទួលស្គាល់ថា ជាអធិបតេយ្យលើការ តាំងទីលំនៅ របស់ជនជាតិ ជ្វីហ្វនៅក្នុងតំបន់ West Bank ។

លោកប្រធានាធិបតីបន្ដថា“ ថ្ងៃនេះអ៊ីស្រាអែលបានបោះជំហាន ដ៏ធំមួយឆ្ពោះ ទៅរកសន្តិភាព” ។ ចក្ខុវិស័យរបស់ខ្ញុំ បង្ហាញពីឱកាសឈ្នះឈ្នះ សម្រាប់ភាគីទាំងពីរ ដែលជាដំណោះស្រាយរដ្ឋពីរ ជាក់ស្តែង ដែលដោះស្រាយ ហានិភ័យនៃភាព ជារដ្ឋប៉ាឡេស្ទីន ចំពោះសន្តិសុខ របស់អ៊ីស្រាអែល”។

នៅក្នុងនោះដែរលោក នេតាន់យ៉ាហ៊ូ បានសារភាពពីលទ្ធភាព នៃការប្រឈមមុខនឹង ឧបសគ្គនិងការរិះគន់សំខាន់ៗ បន្ថែមទៀត ប៉ុន្តែបានលើកឡើងថា “ជាមួយលោកប្រធានាធិបតី ខ្ញុំបានត្រៀមខ្លួន ដើម្បីចាប់យកពេលនេះ និងផ្លាស់ប្តូរប្រវត្តិសាស្រ្ត”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top